ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យលើកលែងទោសទណ្ឌិតឈ្មោះ សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ

 សង្គម
 ០៧ មេសា ២០២៥
 218
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិត ឈ្មោះ សម សេរី ហៅ សុខ ស៊ុយ ហៅ យាន យៀប ហៅ សំភិន ហៅ ស ធម្មរង្សី ហៅ សាភិន ហៅ សម នីរ័ត្ន ហៅ ស សរី ភេទប្រុស កើតឆ្នាំ១៩៨០ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសលើសំណុំរឿងចំនួន៦ករណី នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញសារព័ត៌មានទទួលបាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ។ គួររំលឹកថា លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលកំពុងរស់នៅប្រទេសដាណឺម៉ាក បានប្រកាសរំលាយរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលខ្លួនបានបង្កើតឡើង និងបានផ្ញើលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕

អត្ថបទដោយ៖ cambodia-nation-media