សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន គូសបញ្ជាក់ច្បាស់ថា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក  ស៊ីជិនពីង និងមកកាន់ប្រទេសកម្ពុជា នាថ្ងៃទី១៧.១៨ មេសាខាងមុខនេះ ក្រោយចូលឆ្នាំខ្មែរ…

 សង្គម
 ០៧ មេសា ២០២៥
 109
លោក សយ សុភាព និងលោក លីវ ស៊ាវគ័ង ប្រធាននិងអនុប្រធាន សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានគូសបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងវេទិកាពិភាក្សាសារព៍ត៌មាន លើប្រធានបទ(ទំនាក់ទំនងកម្ពុជា-ចិន)ក្នុងបរិបទថ្មី នារសៀលថ្ងៃទី០៧មេសានេះ ក្នុងរាជធានីភ្នំពេញ។ បើតាម លោក សយ សុភាព និងលោក លីវ ស៊ាវគ័ង ..វត្តមានរបស់លោក ប្រធានាធិបតីចិន នៅកម្ពុជា និងបង្ហាញពីទំនាក់ទំនងជាប្រពៃណី និងចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៍ជិតស្និត រឹងម៉ាំយូអង្វែង រវៀងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំង២ ដែលត្រូវបានពូនជ្រុំ ដោយព្រះបរនរតនកោដ្ឋនិងលោកប្រធានម៉ៅ និងបន្តដោយថ្នាក់ ដឹកនាំគ្រប់ជំនាន់ នៃប្រទេសទាំង២ និងបន្តកាន់តែរឹងម៉ាំ និងឈានដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្លាយជាទំនាក់ទំនងដែកថែប និងក្លាយជាសហគមន៍ជោគវាសនាតែមួយ ក្នុងសម័យតេជោសែន ហើយត្រូវបានបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន។ យ៉ាងណា បើតាម ឯ.ឧ ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល ក៏ដូចជាឯ.ឧ ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកមតិសាធារណ: និង ឯ.ឧ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សា​ផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាវាគ្មិននៃវេទិកានេះ ក៏បានលើកបង្ហាញដែរថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន និងគោលគំនិត នៃសហគមន៍វាសនារួមកម្ពុជា-ចិន បាននាំមកនូវសុខមាលភាពពិតប្រាកដ្ឋ របស់ប្រជាជនកម្ពុជា។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសចិន បានរក្សាតំណែងជាប្រទេសវិនិយោគធំជាងគេបំផុត ក្នុងរយ:ពេល៨ឆ្នាំជាប់ៗគ្នារបស់កម្ពុជា។ ត្រឹមឆ្នាំ២០២៤ ការវិនិយោគរបស់ចិន នៅកម្ពុជាឈានដល់២.៨៦ពាន់លានដុល្លារអាមេរិច ដែលស្មើនឹង៤៣% នៃការទាក់ទាញ វិនិយោគបរទេសសរុបរបស់កម្ពុជា៕

អត្ថបទដោយ៖ cambodia-nation-media