ក្រុមការងារកម្មវិធីសួនញញឹមអង្គរ និងពិព័រណ៍ខ្លែងឯក
ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានក្រុមការងារសួនញញឹមអង្គរ នៃព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៥ បានរៀបចំតម្លើងគ្រោងឆ្អឹង ក៏ដូចជាតម្លើងសម្ភារៈតុបតែងខ្មែរ ដែលត្រៀមសម្រាប់ ការបង្ហាញនូវសម្រស់ និងភាពចម្រុះពណ៌គួបផ្សំនឹងគំនិតច្នៃប្រឌិតឧបករណ៍បុរាណអោយក្លាយជាគ្រឿងលម្អបែបសហសម័យ បានត្រៀមរួចជាស្រេចសម្រាប់ដាក់បង្ហាញបងប្អូនជនរួមជាតិ ដើរទស្សនាដើម្បីផ្តិតយករូបភាព ក្នុងព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខ។ អត្ថបទដោយ៖ cambodia-nation-media