Phil Jones៖Man United នៅមានក្តីសង្ឃឹមលេងពាន Champions League

 កីឡា
 ០៧ មេសា ២០២៥
 39
រដូវកាលនេះអាចថាជារដូវកាលយ៉ាប់យឺនរបស់ក្រុមបិសាចក្រហម Manchester United ចាប់ តាំងពីគ្រូបង្វឹកលោក Ruben Amorim ចូលមកដឹកនាំ ខណៈក្រុមយក្សនៅក្របខណ្ឌព្រីមៀរលីគមួយនេះមិនស្ថិតក្នុងតារាងកំពូលទាំង១០ឡើយ។ អតីតខ្សែការពារអង់គ្លេស Phil Jones ជឿជាក់ថាក្រុមបិសាចក្រហម នៅមានក្តីសង្ឃឹមដើម្បីទៅលេងនៅ Champions League។ យោងតាមការចេញផ្សាយរបស់កាសែតអន្តរជាតិដ៏ល្បី MSN បានឱ្យដឹងថាអតីតខ្សែការពារឆ្នើម បិសាចក្រហម Man United លើកឡើងថាទាំងពានរង្វាន់ Europa League និងChampion League ពួកគេនៅតែមានឱកាស។ «យើងត្រូវការពេលវេលា និងការអត់ធ្មត់។ នៅតែមានសង្ឃឹុមសម្រាប់ពានរង្វាន់ Europa League ដើម្បីឈានទៅ Champion League យើងសង្ឃឹមថានឹងសម្រេចវាបាន ដូច្នេះខ្ញុំជឿជាក់ថានៅតែមានឱកាសសម្រាប់ បិសាចក្រហម នារដូវកាលនេះ និងរដូវកាលក្រោយ»។ នេះជាការលើកឡើងរបស់ Phil Jones។ ឆ្លងកាត់៣១ប្រកួត ក្លិបអ្នកមានលុយ Manchester United មាន៣៨ពិន្ទុក្នុងដៃ ឈ្នះ១០ ស្មើ៨ និងចាញ់១៣។ ប្រកួតចុងក្រោយបានត្រឹមស្មើមិត្តរួមក្រុង ០-០ ជាមួយមេឃខៀវ Manchester City។ ប្រកួតបន្ទាប់របស់ បិសាចក្រហម ត្រូវទៅសួរសុខទុក្ខក្រុមញញួរដៃ Newcastle United នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។ តើឱកាសរបស់ក្រុមដែលមានចំនួនអ្នកគាំទ្រច្រើនមួយនេះនឹងមានវាសនាទៅលេងពានរង្វាន់ UFFA Champion League បានដែរឬទេ? ស្រពពេលអ្នកគាំទ្រមួយចំនួនលើកឡើងថាប្រព័ន្ធលេងរបស់បិសាចក្រហម នៅមានកម្រិត៕

អត្ថបទដោយ៖ cambodia-nation-media