សមាគមអាម៉ាណះតាកាហ្វុល កម្ពុជា និង មួយធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការអនុវត្តកម្មវិធីគម្រោង(លុយខ្ញុំស្អាត)

 សង្គម
 ០៧ មេសា ២០២៥
 138
ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះ ផ្សាយមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ សមាគមអាម៉ាណះតាកាហ្វូលកម្ពុជា ស្តីពី ការអនុវត្តកម្មវិធីគម្រោង "លុយខ្ញុំស្អាត”។ ពិធីចុះ អនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាព របស់ ឯកឧត្តម អ្នកឧកញ៉ា ដាតុ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វូលកម្ពុជា និងបណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់គ្រប់គ្រង និងសហការីរបស់សមាគមអាម៉ាណះតាកាហ្វូលកម្ពុជា និងធនាគារ អេស៊ីលីដា។ បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "ធនាគារ អេ ស៊ីលីដា មានក្តីសោមនស្សរីករាយ ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអាម៉ាណះតាកាហ្វូលកម្ពុជា ការអនុវត្តកម្មវិធីគម្រោង "លុយខ្ញុំស្អាត”។ អនុស្សរណៈនៃការយោគ យល់គ្នានេះ ជាការឆ្លុះបញ្ចាំងនៃការប្តេជ្ញាចិត្តនៃភាគីទាំងពីរ ដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុ ស្របតាម គោលការណ៍ច្បាប់ឥស្លាម និងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានបន្ទុក របស់ RIBA។ ភាពជាដៃគូនេះ ក៏បានផ្តល់ជូននូវដំណោះស្រាយប្រកបដោយតម្លាភាព សុវត្ថិភាព ដោយ ធនាគារនឹងផ្តល់ជូននូវសេវាកម្មធនាគារដែលគោរពតាមច្បាប់សារីអះ ដែលអនុញ្ញាតឱ្យបងប្អូនខ្មែរ ឥស្លាមអាចដាក់ប្រាក់សន្សំដោយមិនទទួលការប្រាក់ ឬត្រូវបានកាត់ចេញដោយស្វ័យប្រវត្តិ ចូលទៅ គណនី CATA ដែលមាននៅ ធនាគារ អេស៊ីលីដា សម្រាប់កម្មវិធីគម្រោង “លុយខ្ញុំស្អាត” សម្រាប់ប្រើ ប្រាស់នៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសប្បុរសធម៌នានា ដែលអនុលោមតាមច្បាប់ឥស្លាម។ ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក. ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេ ស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុប ចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មាន ដៃគូអាជីវកម្ម សរុបទ្រើងជាង ០,៥៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៥៤ លាននាក់៕

អត្ថបទដោយ៖ cambodia-nation-media