សម្តេចធិបតីនាយករដ្ឋមន្រ្តីអំពាវនាវបណ្តាអ្នកម៉ៅការសំណង់ ត្រូវគិតពីគុណភាព
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ក្បាលថ្នល់
នៅព្រឹកថ្ងៃច័ន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
សមិទ្ធផលថ្មីនេះ គឺជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសនេះ ប្រើរយៈពេលសាងសង់ចំនួន៣០។ ដោយមានគោលការណ៍អនុញ្ញាតពីសម្ដេចមហាធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរបានប្រើប្រាស់ជាបណ្តោះអាសន្ន លើកទី១ នូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ និងលើកទី២ ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទដោយ៖ cambodia-nation-media