រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការគូសគំនូសសញ្ញាចរាចរថ្មី និងលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវ ចាប់ពីស្តុប BKC មហាវិថី សហព័ន្ធរុស្សី រហូតដល់អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ..
គិតត្រឹមថ្ងៃទី៦ ខែមេសា ២០២៥ គម្រោងគូសគំនូសសញ្ញាចរាចរណ៍ថ្មី ចាប់ពីស្តុបBKC លើកំណាត់មហាវិថីសហព័ន្ធរុស្សី និងលាបថ្នាំរបាំងបែងចែកទ្រូងផ្លូវ រហូតដល់អាកាសយន្តដ្ឋានភ្នំពេញអន្តរជាតិ ទំនាក់ទំនងចរាចរណ៍ មហាវិថី ប៉ែន នុត មហាវិថី ម៉ៅ សេទុង ផ្លូវលេខ៥៩៨ ផ្លូវលេខ ៥៦៦ ផ្លូវលេខ ២៨៩ តំបន់ស្ពានអាកាស៥មករា ស្ពានអាកាស៧មករា និងតំបន់ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្រ្តី ដែលក្រុមការងារផ្តើមអនុវត្តន៌ ទាំងយប់ទាំងថ្ងៃ ប្រកបដោយសុវត្ថិភាព គុណភាព ។
ព្រមទាំងចូលរួមលើកកម្ពស់សោភ័ន្ធភាព រាជធានីភ្នំពេញ និងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើចរាចរទៅមកតាមទំនាក់ទំនងផ្លូវធំៗ ផងដែរ ៕
អត្ថបទដោយ៖ cambodia-nation-media