កូនស្រីឧបនាយករដ្ឋមន្ត្រី នេត សាវឿន ទទួលការតែងតាំងជា«អនុរដ្ឋលេខា ធិការ»ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

 សង្គម
 ០៦ មេសា ២០២៥
 133
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង លោកជំទាវ នេត ធីតាវិឈុណា បច្ចុប្បន្នអគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ាន ជា«អនុរដ្ឋលេខាធិការ» នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកជំទាវ នេត ធីតាវិឈុណា ជាកូនស្រីរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អតីតអគ្គស្នងការនគរបាលជាតិ បច្ចុប្បន្ន ជាឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជា នាយករដ្ឋមន្រ្តីស្តីទី នៅពេលនាយករដ្ឋមន្រ្តី អវត្តមានផងដែរ។ សូមជម្រាបថា លោកជំទាវ នេត ធីតាវិឈុណា ជាភរិយា របស់ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នគរបាលជាតិ។ អ្នកទាំងពីរ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស ពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់របស់ជាតិ ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរូប៕

អត្ថបទដោយ៖ cambodia-nation-media