ក្រសួងការបរទេសរបស់សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ខ្លួនបានផ្តល់ទឹកប្រាក់ចំនួន ៧លានដុល្លារអាម៉េរិកបន្ថែមទៅដល់ប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយរញ្ជួយដីខ្នាតធំកាលពីចុងខែមីនា ឆ្នាំ២០២៥ ខណៈប្រជាជនត្រូវបានគេបញ្ជាក់ថាស្លាប់ជាង៣០០០នាក់ និងរបួសរាប់ពាន់នាក់។
អ្នកស្រី ថមមី ប្រ៊ូក អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានសរសេរបញ្ជាក់នៅលើបណ្តាញសង្គម X របស់ខ្លួនថា អាម៉េរិកបន្ថែមប្រាក់៧លាន់ដុល្លារពីលើជំនួយ ២លានដុល្លារដែលបានប្រគល់ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ារួចរាល់។ ជំនួយកញ្ចប់ធំនេះដែរនឹងជួយផ្តល់ជាទីជំរកសម្រាប់សង្គ្រោះបន្ទាន់ អាហារហូបចុក ការថែទាំពីវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ទឹក។
[caption id="attachment_9689" align="aligncenter" width="1024"]
សូមបញ្ជាក់ផងដែរថា គិតត្រឹមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រញ្ជួយដីដ៏កាចសាហាវបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យក្រុងធំៗបីរងការខូចខាតទាំងស្រុង រួមមាន ក្រុងសាយហ្គន ក្រុងណៃពិដោរ ក្រុងម៉ាន់ដេឡេ។ ពលរដ្ឋត្រូវបានគេបញ្ជាក់ថាមានចំនួន ៣០១៣នាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស ខណៈក្រុមជួយសង្គ្រោះបន្តស្វែងរកអ្នកដែលបាត់ខ្លួន។[/caption]