នាយករដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន និងកងកម្លាំងមានសមត្ថ កិច្ចពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

 សង្គម
 ០៥ មេសា ២០២៥
 59
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្ខណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ប្រកបដោយលទ្ធដែលណាផ្លែផ្កាក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ទោះជាយ៉ាងនេះក្តី បើតាមសម្តេចធិបតីបញ្ហានេះ នៅតែបន្តកើតមាននៅឡើយ ដែលទាមទារ ឱ្យមានការចូលរួមបន្ថែមទៀតពីគ្រប់តួអង្គពាក់ព័ន្ធ៕

អត្ថបទដោយ៖ cambodia-nation-media