ប្រធានាធិបតីអាមេរិច បានទទួលលិខិតស្តីពីការចរចារ លេីការអនុវត្តពន្ធនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក និងបានបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់លោក

 សង្គម
 ០៥ មេសា ២០២៥
 82
បន្ទាប់ពីសម្តេច ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​  នៅថ្ងៃទី ៤ មេសា បានផ្ញេីលិខិតជូនលោក​ Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ស្តីអំពីការស្នេីចរចារលេីការអនុវត្តពន្ធនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក។ ក្នុងលិខិតបានបញ្ជាក់ច្បាស់ថា កន្លងទៅកម្ពុជាយកពន្ធនាំចូលលេីផលិតផលពីអាម៉េរិកមិនលេីសពី​ ៣៥%។ ករណីនេះកម្ពុជា ស្នើសុំឱ្យមានការចរចាជាមួយរដ្ឋបាលរបស់អាម៉េរិក និងស្នើសុំឱ្យ ពិចារណាពន្យារពេលការអនុវត្តពន្ធដូចបានរៀបរាប់នេះ។ ព្រមជាមួយគ្នានេះ​ ដេីម្បីចូលរួមក្នុងការបង្ហាញពីទឹកចិត្ត​ និង ស្មារតីនៃការពង្រឹងកិច្ចសហការពាណិជ្ជប្រទេសទាំងពីរ​ កម្ពុជាប្តេជ្ញាចិត្ត ក្នុងការចូលរួមលេីកកម្ពស់ផលិតផលអាម៉េរិក ដោយនឹងទម្លាក់តម្លៃពន្ធលេី​ ១៩ប្រភេទផលិតផលពី​ ៣៥%​ មកត្រឹម​ ៥%។ បន្ទាប់ពីលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជូនទៅ ខុទ្ទកាល័យលោកប្រធានា ធិបតីអាមេរិច បានទទួល និងបញ្ជូនលិខិតនេះ ដល់ដៃលោកដូណាល់ត្រាំ..ភ្លាមលោកត្រាំ បានបង្ហោះ សារដែលសម្រង់ពីលិខិត របស់កម្ពុជា ដោយយកត្រឹមខ្លឹមសារ (កម្ពុជា ទម្លាក់តម្លៃពន្ធលេី​១៩ប្រភេទផលិតផលពី​ ៣៥%​ មកត្រឹម​ ៥%)៕  

អត្ថបទដោយ៖ cambodia-nation-media