អាជ្ញាធរជាតិអប្បរា បានចេញសេចក្តីប្រកាសព័ត៌មាន ថាឈ្មោះ Nina Daily ផ្សព្វផ្សាយវីដេអូ ប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់ មិនសមរម្យនៅមុខប្រាសាទអង្គរវត្ត
ស្រីរាងស្អាត ដែលជាគ្រូបង្ហាត់ ហាត់ប្រាណ gym បានបង្ហោះលើគណនីហ្វេសប៊ុក និងTikTok ឈ្មោះ Nina Daily ក្នុងគោលដៅបង្ហាញ និងលើកតម្កើង ពីការហាត់ប្រាណ របស់ខ្លួន ប៉ុន្តែនាងបែជានិយាយថា មកជួយផ្សព្វផ្សាយអង្គរវត្តទៅវិញ។
បន្ទាប់ពីបង្ហោះវីដេអូរួចមក នាងត្រូវបានអាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាសព័ត៌មានថា៖ «នារីខាងលើបានផ្សព្វផ្សាយវីដេអូប្រើប្រាស់កាយវិការ និងសម្លៀកបំពាក់មិនសមរម្យនៅមុខប្រាសាទអង្គរវត្ត ធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់អង្គរ សម្បត្តិបេតិកភណ្ឌពិភពលោក។»៕
អត្ថបទដោយ៖ cambodia-nation-media