ស្តីអំពីការស្នេីចរចារលេីការអនុវត្តពន្ធនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក។
ក្នុងលិខិតនោះ បានបញ្ជាក់ក្នុងលិខិតច្បាស់ថា កន្លងទៅកម្ពុជាយកពន្ធនាំចូលលេីផលិតផលពីអាម៉េរិកមិនលេីសពី ៣៥%។ ករណីនេះកម្ពុជា ស្នើសុំឱ្យមានការចរចាជាមួយរដ្ឋបាលរបស់អាម៉េរិក និងស្នើសុំឱ្យ ពិចារណាពន្យារពេលការអនុវត្តពន្ធដូចបានរៀបរាប់នេះ។
ព្រមជាមួយគ្នានេះ ដេីម្បីចូលរួមក្នុងការបង្ហាញពីទឹកចិត្ត និង ស្មារតីនៃការពង្រឹងកិច្ចសហការពាណិជ្ជប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាចិត្ត ក្នុងការចូលរួមលេីកកម្ពស់ផលិតផលអាម៉េរិក ដោយនឹងទម្លាក់តម្លៃពន្ធលេី ១៩ប្រភេទផលិតផលពី ៣៥% មកត្រឹម ៥%។