ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត.ទិដ្ឋភាពនៃការរៀបចំតុបតែង កែលម្អដោភ័ណភាព និងកន្លែងកម្សាន្តសម្រាប់អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធាបទ ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី
គិតមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រុមការងារបានរៀបចំ តុបតែង កែលម្អដោភ័ណភាព និងកន្លែងកម្សាន្តទាំងនៅតំបន់អង្គរ និងក្រុងសៀមរាបបានប្រមាណ ៨០ភាគរយ ដេីម្បីទទួលបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នឹងដំណេីរការនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួ ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមឈ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ៕
អត្ថបទដោយ៖ cambodia-nation-media