ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥
បានរៀបចំពិធីអភិសេករូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ និងបាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ពិធីនេះមានការយាងនិមន្តប្រោះព្រំពីសំណាក់សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា ព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង រាជធានីភ្នំពេញ៕ អត្ថបទដោយ៖ cambodia-nation-media