Hun Sen Cup៖បឹងកេត ជួប ស្វាយរៀង រីឯភ្នំពេញក្រោន តទល់ វិសាខា
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ បឹងកេត បានយកឈ្នះលើក្រុមភ្ញៀវ អាយ អេស អាយ ដង្កោសែនជ័យ ដោយលទ្ធផល ១-0 សរុបទាំងពីរជើង ២-០, ព្រះខ័នរាជស្វាយរៀង យកឈ្នះលើក្រុមគីរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៣-២ សរុបទាំងពីរជើង ៥-២។
ក្រុមបាល់ទាត់វិសាខា បានយកឈ្នះលើក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ៤-០ សរុបទាំងពីរជើង ៦-២ និងក្រុមបាល់ទាត់ភ្នំពេញក្រោន ចាញ់ណាហ្គាវើលដ៍ ក្នុងលទ្ធផល ១-០ សរុបទាំងពីរជើង ៤-១។
អត្ថបទដោយ៖ cambodia-nation-media