កម្ពុជាកំពុងវាយតម្លៃលើគោលនយោ បាយបដិការពន្ធនាំចូលអាមេរិក ដើម្បីដាក់ចេញវិធានការគ្រប់គ្រង

 សង្គម
 6 ថ្ងៃមុន
 164
រាជរដ្ឋាភិបាលបាននិងកំពុងតាមដានបញ្ហានេះជាប្រចាំ ហើយបានរៀបចំភ្លាមៗនូវក្រុមការងារ ដើម្បីវាយតម្លៃអំពីកម្មវិបាក នៃ គោលនយោបាយ បដិការពន្ធនាំចូល របស់សហរដ្ឋអាមេរិក ដើម្បីដាក់ចេញវិធានការចាំបាច់ក្នុងការគ្រប់ គ្រងសភាពការណ៍ ធានាស្ថិរភាព ពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែង ការគួរសមជាមួយ លោក Kenichiro Kashiwase ប្រធានបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ក៏បានជម្រាបជារួម នូវស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលរក្សាបាននៅភាពធន់ល្អ នៅចំពោះមុខស្ថានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅក្ដី ក្នុងនោះវិស័យខ្លះមានភាពប្រសើរជាងការរំពឹងទុក ខណៈវិស័យផ្សេងមួយចំនួនទៀត អាច ប្រឈមនឹងការថមថយជាងការប៉ាន់ស្មានកាលពីដើមឆ្នាំ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជា ការផ្លាស់ប្តូរភ្លាមៗតាមរយៈគោលនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម ដែលបានលេចកើនឡើងកាន់តែខ្លាំង និងឥតព្រាងទុក ជាពិសេសគោលនយោបាយ បដិការពន្ធនាំចូល (Reciprocal Tariffs) របស់សហរដ្ឋអាររិក, បញ្ហានេះ រាជរដ្ឋាភិបាលបាននិងកំពុងតាមដានបញ្ហានេះជាប្រចាំ ហើយបានរៀបចំភ្លាមៗ នូវក្រុមការងារដើម្បីវាយតម្លៃអំពីកម្មវិបាកនៃគោលនយោបាយបដិការពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដើម្បី ដាក់ចេញវិធានការចាំបាច់ ក្នុងការគ្រប់គ្រងសភាពការណ៍ធានាស្ថិរភាពពាណិជ្ជកម្ម ជាមួយដៃគូអន្តរជាតិ ក៏ដូចជាដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខ។ ចំណែកលើទិដ្ឋភាពហិរញ្ញវត្ថុសាធារណៈសម្រាប់រយៈពេលមធ្យម, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានបង្ហាញពីការគិតគូរ របស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹងការប្រមូលចំណូល, បង្កើនប្រសិទ្ធភាពចំណាយព្រមទាំងកសាងទ្រនាប់ថវិកាឡើងវិញជាដើម៕

អត្ថបទដោយ៖ cambodia-nation-media