គណៈប្រតិភូរដ្ឋបាលខេត្តតាកែវសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគ ជូនកងកម្លាំងជួរមុខឈរជើងនៅតំបន់ព្រំដែន(កម្ពុជា-ថៃ) ទិសប្រាសាទតាមាន់

 សង្គម
 ០៣ មេសា ២០២៥
 75
គណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី០៣ មេសានេះ បានអញ្ជើងចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់នាយទាហាន ពលទាហាន វរសេនាតូចលេខ ៤២២ នៃកងពលតូចថ្មើរជើងលេខ ៤២ និងនាយនគរបាល ពលនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ ៧០២ ជួរមុខឈរជើងនៅតំបន់ព្រំដែន (កម្ពុជា-ថៃ) ទិសប្រាសាទតាមាន់ ស្ថិតក្នងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

អត្ថបទដោយ៖ cambodia-nation-media