ថៃ បន្តរុករកព្រោះនៅមានសង្ឃឹមថានឹងមានអ្នករស់រានមានជីវិតក្នុងគំនរបាក់បែក
ពួកគេបានស្រែកហៅទៅកាន់អ្នកដែលនៅរស់រានមានជីវិត ដោយស្រែកឱ្យគោះជាសញ្ញាឆ្លើយតប។ ក្រុមមន្រ្តីមានបេសកម្មចុះទៅទីតាំងដែលដួលរលំអគារសាវនកម្មរដ្ឋថៃ បានអះអាងដដែលថា ពួកគេបានឮសម្លេងគោះអ្វីមួយដើម្បីសុំជំនួយ ដែលអាចជាក្តីសង្ឃឹមសម្រាប់ការប្រឹងប្រែងរុករកអ្នកដែលនៅរស់រានមានជីវិតដែលជាប់នៅក្នុងកំទេចកំទី។ ក្រុមការងារជួយសង្គ្រោះបានធ្វើការយ៉ាងយកចិត្តទុកដាក់និងពុំហ៊ានសម្រាកឡើយពោលពួកគេបានធ្វើការពេញមួយយប់បន្ទាប់ពីឮសម្លេង៕
អត្ថបទដោយ៖ cambodia-nation-media