ការដំឡើងពន្ធរបស់អាមេរិក សម្រាប់ទំនិញកម្ពុជា ៤៩% នឹងធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច ប្រសិនបើមិនមានការដោះស្រាយ .
ការលើកឡើងនេះ បន្ទាប់ពីលោកដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា ។ លោក Casey Barnett បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ០៣ មេសាថា “ប្រសិនបើមិនបានដោះស្រាយយ៉ាងហ្មត់ចត់ក្នុងសប្តាហ៍នេះទេ នោះនឹងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ បាត់បង់ការងាររាប់សែននាក់ អស្ថិរភាពសង្គម និងលំហូរចេញមូលធនយ៉ាងឆាប់រហ័ស”។
ថ្ងៃទី២ មេសា លោកត្រាំ បានប្រកាសពីការដំឡើងពន្ធ ទៅដល់ប្រទេស២៥នៅទូទាំងពិភពលោក ក្នុងនោះប្រទេសនៅតំបន់នៅអាស៊ី រួមមាន ៖ កម្ពុជា៤៩% , វៀតណាម ៤៧% , មីយ៉ាន់ម៉ា៤៤% និងថៃ៣៦%៕ អត្ថបទដោយ៖ cambodia-nation-media