ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) សង្ឃឹមថា JCA នឹងជំរុញការផ្សព្វផ្សាយ អំពីបរិយាកាសវិនិយោគកម្ពុជា

 សង្គម
 ០៣ មេសា ២០២៥
 78
ឯកឧត្តម  ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានសង្ឃឹមថា  JCA នឹងជំរុញការផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាព វឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសជប៉ុន ដើម្បីទាក់ទាញ និងជំរុញកំណើនការបោះទុនវិនិយោគ ដោយផ្ទាល់ពីជប៉ុន នៅប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត។ ការលើកឡើង របស់ ឯ.ឧ ស៊ុន ចាន់ថុល ធ្វើឡើងនាជំនួប ជាមួយលោក TAKAHASHI Fumiaki ប្រធានសមាគម ជប៉ុន- កម្ពុជា ( Japan- Cambodia Association – JCA) និងសហការី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកTAKAHASHI Fumiaki ថ្លែងថា ការត្រឡប់មកកម្ពុជា នាឱកាសនេះ JCA បានកត់សម្គាល់ឃើញ នូវភាពរីកចម្រើនថ្មីៗ ដែលគួរជាទីកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រមុខដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់វិស័យ របស់កម្ពុជា។ អ្នកតំណាងក្រុមហ៊ុនជប៉ុន ដែលមានវត្តមានអមដំណើរលោកប្រធានសមាគម បានធ្វើបទបង្ហាញ អំពីក្រុមហ៊ុន របស់ខ្លួន ដោយលើកយកជំនាញឯកទេស, ព័ត៌មានផលិតផល, និងបច្ចេកវិទ្យាថ្មីៗ មកជម្រាបជូន ឯកឧត្តមនឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ ក.អ.ក.។ តាមរយៈជំនួប ពិភាក្សានេះ និងជំរុញការ ផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាព វឌ្ឍនភាពថ្មីៗ និងបរិយា កាសវិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសជប៉ុន ដើម្បីជាការទាក់ទាញ និងជំរុញកំណើន ការបោះទុនវិនិយោគដោយផ្ទាល់ពីជប៉ុន នៅក្នុងប្រទេសកម្ពុជា មួយកម្រិតបន្ថែមទៀត»៕

អត្ថបទដោយ៖ cambodia-nation-media