ដូណាល់ត្រាំ ប្រកាសដំឡើងពន្ធគយទ្រង់ទ្រាយធំជាសកល ខណៈកម្ពុជា មានរហូតដល់៤៩%
តាមរយៈវិដេអូលោកប្រធានាធិបតីអាមេរិកដដែល បានប្រកាសដោយក្តីភ្ញាក់ផ្អើលដែលឃើញប្រទេសកម្ពុជា លោតឡើងរហូតដល់ ៤៩ភាគរយនៃអាត្រាពន្ធគយនាំចូលមកកាន់ទឹកដីមហាអំណាចមួយនេះ។ សូមបញ្ជាក់ថា ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់ អាមេរិកបញ្ជាក់ថា មានដៃគូពាណិជ្ជកម្មចំនួន៨ ដែលខ្លួននឹងយកពន្ធគយច្រើនជាងគេ ព្រោះចាត់ទុកថា ដៃគូទាំងនោះជា «អ្នកបំពានធ្ងន់ធ្ងរ» ធ្វើឲ្យខូចដល់គោលដៅសេដ្ឋកិច្ចអាមេរិក ក្នុងនោះមានទាំងកម្ពុជាផងដែរ ដែលលោក ត្រាំ យកពន្ធ៤៩%។
វិធានការទាំងនេះ មានគោលបំណងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម និងជំរុញការផលិតក្នុងស្រុករបស់អាមេរិក។ យ៉ាងណាជុំវិញវិធានការយកពន្ធថ្មីនេះ បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងទូទាំងពិភពលោក៕ អត្ថបទដោយ៖ cambodia-nation-media