ក្រសួងកសិកម្ម៖ កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ

 សេដ្ឋកិច្ច
 ០៣ មេសា ២០២៥
 100
មកដល់ពេលនេះ កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ នេះបើយោងតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ក្នុងនោះក្រសួងកសិកម្មបង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥ម៉ឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោន/ឆ្នាំនោះទេ។

អត្ថបទដោយ៖ cambodia-nation-media