ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) តម្លៃ២៣២.៥៨លានដុល្លារអាមេរិក..

 សង្គម
 ០៣ មេសា ២០២៥
 105
ស្ពានពាននេះ ប្រសព្វផ្លូវជាតិលេខ១ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើត ស្ថិតក្នុងឃុំថ្មគរ ក្រុងល្វាឯម ខេត្ត កណ្តាល គឺជាផ្លូវក្រវាត់ក្រុងទី៣ ដ៏សំខាន់បំផុត សម្រាប់ការតភ្ជាប់មសេដ្ឋកិច្ច ការដឹកជញ្ជូនពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថីស៊ីជីនពីង ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ម៉ែត្រ ដែលក្នុងនោះ តួស្ពានមានប្រវែងសរុប ១៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ២១០០ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ ខែ (គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨) និងអនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុនសាខាសាជីវកម្មស្ពាន និងថ្នល់ចិន (BCRBC) និងទីប្រឹក្សាបច្ចេកទេសគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕

អត្ថបទដោយ៖ cambodia-nation-media