ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃកម្រិត១០០%និងបញ្ចប់សុពលភាពការស្ថាបនាផ្លូវ និងស្ពាន នៅខេត្តមណ្ឌលគិរី និងស្ទឹងត្រែង
សមិទ្ធិផលខាង មានគម្រោងទី១, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៧ ៥០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗ ជាផ្លូវតភ្ជាប់ ចាប់ពីចំការកៅស៊ូ (បារាំង) ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា- វៀតណាម ស្ថិតនៅស្រុកពេជ្រដា ខេត្តមណ្ឌលគីរី (បញ្ចប់សុពលភាព)។
គម្រោងទី៣, ការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង ប្រវែង ៤៥ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗដូចគ្នា ជាផ្លូវ តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចអូរហ៊ុច ភ្ជាប់ទៅផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី (វាយតម្លៃ កម្រិត ១០០%)។
ចំណែកគម្រោងទី៣, ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៥ ២០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ និង សំណង់សិល្បការ្យ ស្ថិតនៅលើផ្លូវខ្សែក្រវាត់ ព្រំដែនកម្ពុជា-ឡាវ (ច្រកដុងក្រឡ) ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង (វាយតម្លៃកម្រិត ១០០%)។
ជុំវិញគម្រោងខាងលើនេះ, លោកជំទាវ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃកង យោធពលខេមរភូមិន្ទ ដែលបានអនុវត្តការស្ថាបនាសម្រេចបាន ១០០% និងគម្រោងមួយទៀតឈានមកដល់បញ្ចប់សុពលភាព ដោយ រក្សានូវគុណភាពល្អប្រសើរ៕ អត្ថបទដោយ៖ cambodia-nation-media