ព្រះរាជទស្សនកិច្ចរបស់រជ្ជទាយាទនៃប្រទេសលុចសំបួ នៅសារមន្ទីរទួលស្លែង

 សង្គម
 ០២ មេសា ២០២៥
 134
ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ ដែលបានយាងមកទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ក្នុងព្រះរាជទស្សនកិច្ចនេះ គណៈប្រតិភូបានស្វែងយល់ពីប្រវត្តិ ស-២១ ឬ គុកទួលស្លែង តាមរយៈភ័ស្តុតាងនិងស្នាកស្នាមឧក្រិដ្ឋកម្មជាច្រើន ដែលនៅសេសសល់លើទីតាំងផ្ទាល់ រូបថត រួមទាំងជនរងគ្រោះដែលនៅរស់រានមានជីវិត។

អត្ថបទដោយ៖ cambodia-nation-media