សម្តេចធិបតី ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយពង្រឹងផលិតករខ្មែរឱ្យកាន់តែមានគុណភាពមានសក្តានុពល ទាំងលើទីផ្សារជាតិ និងអន្តរជាតិ

 សេដ្ឋកិច្ច
 ០២ មេសា ២០២៥
 58
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចេញសារលិខិត អបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ”។ សារលិខិតនោះ សម្តេចបវរធិបតី បានលើកឡើងថា ជាង៣ទសវត្សកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែលក្នុងប្រវត្តិសាស្ត្រកម្ពុជាមិនដែលជួបប្រទះជាង៥០០ឆ្នាំមកហើយ ក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នាំឱ្យសម្រេចបាន នូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាគ្រប់រូបបានក្រេបជញ្ជក់នូវទឹកដមផ្លែផ្កានៃ សន្តិភាពដែលយើងរកបានដោយកម្រនេះ ប្រកបដោយក្តីមោទនៈ៕

អត្ថបទដោយ៖ cambodia-nation-media