ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ដង្ហែរអដ្ឋិធាតុលោកជំទាវ ច្រឹង គឹមហេន ទៅកាន់វត្តច័ន្ទបុរីវង្ស

 សង្គម
 ០២ មេសា ២០២៥
 103
នារសៀលថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំរៀបចំពិធីហែអដ្ឋិធាតុ លោកជំទាវ ច្រឹង គឹមហេន ដែលត្រូវជាភរិយារបស់ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីវត្តព្រះពុទ្ធអណ្ដែត ហៅក្តីល្វា ស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ស្ថិតនៅ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

អត្ថបទដោយ៖ cambodia-nation-media