ក្រុមជំនាញសង្គ្រោះគ្រោះមហន្តរាយជប៉ុន បានទៅដល់ប្រទេសមីយ៉ាន់ម៉ា ហើយ
ការចេញទៅដល់ភ្លាមៗនេះគឺធ្វើឡើងបន្ទាប់ពីមានគ្រោះរញ្ជួយដីខ្នាតធំ បានកើតឡើងនៅក្រុងម៉ាន់ដេឡេ ដែលជាក្រុងធំទី២ របស់ប្រទេសមីយ៉ាន់ម៉ា។ អ្នកជំនាញជប៉ុនទាំង៥រូប បានអះអាងថានឹងប្រឹងប្រែងសិក្សាស្រាវជ្រាវដល់សព្វទីកន្លែងដើម្បីអាចពិនិត្យឱ្យដឹងថាមានតម្រូវការអ្វីខ្លះ។
លោក ណាកាម៉ូរី លើកឡើងថាការកំណត់ទិសដៅនៃការផ្តល់ជំនួយ លោកនឹងទាក់ទងទៅស្ថាប័ននានាដែលពាក់ព័ន្ធដូចជាការិយាល័យក្រុមជំនួយបន្ទាន់អន្តរជាតិជាដើម ដែលមានបទពិសោធន៍ និងបច្ចេកទេសដ៏សម្បូរបែប៕
អត្ថបទដោយ៖ cambodia-nation-media