ទោះចាញ់ Nothingham ១-០ តែលោក Amorin ថា Man United រីកចំរើន

 កីឡា
 ០២ មេសា ២០២៥
 39
ក្រោយបញ្ចប់ការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Nothingham Forrest និងភ្ញៀវបិសាចក្រហម Mancwhester United លោក Rúben Amorim សញ្ជាតិព័រទុយហ្គាល់បាននិយាយក្នុងបទសម្ភាសថា កូនក្រុមរបស់លោកគឺលេងបានល្អ ជារួមលោកមើលឃើញថា រីកចំរើនជាងមុនៗ។ ទោះបីជាលទ្ធផលចាញ់ម្ចាស់ផ្ទះ Nothingham ក្តីតែអតីតគ្រូបង្វឹករបស់ក្រុមខ្លាំង Sporting Lisbon បង្ហាញជំនឿចិត្តលើកូនក្រុមរបស់ខ្លួនថា នឹងទទួលបានជោគជ័យសម្រាប់ការប្រកួតបន្ទាប់។
សម្រាប់ការប្រកួតក្របខណ្ឌព្រីមៀរលីគ បិសាចក្រហម របូត៣ពិន្ទុដោយចាញ់ម្ចាស់ផ្ទះ Nothingham Forrest ក្នុងលទ្ធផល ១-០ ខណៈកាំភ្លើងធំ Arsenal យកបាន៣ពិន្ទុពីភ្ញៀវ Fullham បន្ទាប់ពីយកឈ្នះក្នុងលទ្ធផល ២-១ និង West Ham ចាញ់ម្ចាស់ផ្ទះ Wolverthamton ១-០ បន្ទាប់ពីបញ្ចប់ការប្រកួតកាលពីវេលាម៉ោង១ រំលងអាធ្រាត ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។
ក្រឡេកមកមើលការដឹកនាំរបស់គ្រូបង្វឹកវ័យក្មេង លោក Rúben Amorim ហាក់មិនមានលទ្ធផលផ្លែផ្កាទាល់តែសោះនៅលើទឹកដីអង់គ្លេស ជាពិសេសកានដើរតួរនាទីដឹកនាំក្រុមបិសាចក្រហម Manchester United តែម្តង វាបានបង្ហាញពីភាពខុសគ្នាពីកាលដែលលោកដឹកនាំក្រុម Sporting Lisbon នៅទឹកដីព័រទុយហ្គាល់ ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

អត្ថបទដោយ៖ cambodia-nation-media