នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី«ការប្រកួតគុនខ្មែរអន្តរជាតិ កម្ពុជា-USA» ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ថា ការប្រកួតរវាងកីឡាករគុនខ្មែរ និងអ្នកប្រដាល់អាម៉េរិក នៅលើទឹកដីមហាអំណាចសហរដ្ឋអាម៉េរិក ភាគីទាំងសងខាងបានសហការរៀបចំនៅក្នុងលក្ខខណ្ឌប្រើឈ្មោះគុនខ្មែរ។

កម្ពុជា មានអ្នកប្រយុទ្ធ០៤រូបដែលត្រូវចេញទៅប្រកួតនៅទឹកដីអាម៉េរិក ក្នុងនោះរួមមានកីឡាករកណ្តាប់ដៃបេតុង ធន់ ឬទ្ធី, កណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ, ក្របីព្រៃ ពេជ្រ សម្បត្តិ និងកីឡាការិនី អេ យ៉ានុត។

បើតាមការបញ្ជាក់របស់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កីឡាករ ធន់ ឬទ្ធី និងពេជ្រ សម្បត្តិ នឹងប្រកួតដណ្តើមខ្សែក្រវាត់ WCK Kunkhmer របស់សហរដ្ឋអាម៉េរិក ក្នុងលក្ខខណ្ឌ៥ទឹកតាមច្បាប់គុនខ្មែរ រីឯកីឡាករ រឿង សោភ័ណ្ឌ និងកីឡាការិនី អេ យ៉ានុត នឹងប្រកួតលក្ខណៈ ៣ទឹកបែបគុនខ្មែរដណ្តើមខ្សែក្រវាត់គុនខ្មែរ កម្ពុជា-អាម៉េរិក។
សូមបញ្ជាក់ថា អត្តពលិកកម្ពុជាទាំង០៤រូប និងប្រតិភូកម្ពុជា នឹងចេញដំណើពី កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ រីឯការប្រកួតនឹងធ្វើឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥៕