អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ជួបអភិបាលខេត្តតាកែវ
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ឡាយ ស៊ុនឈាន អគ្គកុងស៊ុល ដែលបានអញ្ជើញមកជួបសម្ដែងការគួរសម ពិភាក្សាការងារ និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឡាយ ស៊ុនឈាន បានសម្ដែងនូវការគោរព និងជូនពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ នូវពរជ័យសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
អត្ថបទដោយ៖ cambodia-nation-media