កីឡានាំមកនូវសុខភាព សាមគ្គីភាព និងមិត្តភាព
ព្រឹត្តិការណ៍រត់ប្រណាំងនេះ មានមហាជនចូលរួមយ៉ាងច្រេីនកុះករទាំងកីឡាករជាតិ និងអន្តរជាតិ ដែលស្រឡាញ់វិស័យកីឡាស្របទៅនឹងពាក្យស្លោកមួយដែលនិយាយថា “មនុស្សម្នាក់ លេងកីឡាមួយប្រភេទ” កីឡានាំមកនូវសុខភាព សាមគ្គីភាព រួមទាំងមិត្តភាពផងដែរ.។
ឯកឧត្តម វ៉ាត់ ចំរេីន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចទាំងអស់ក្នុងការសហការគ្នាបានយ៉ាងល្អក្នុងព្រឹត្តិការណ៍នេះ.
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថាការរត់ក្នុងក្រុងព្រះសីហនុនេះកីឡាករលាន់មាត់គ្រប់ៗគ្នា ថាងាយស្រួលក្នុងការរត់ ទាំងបរិយាកាសក៏ល្អ ទាំងអាកាសធាតុក៏អំណោយផល នៅពេលព្រឹករួមទាំងជំនោរខ្យល់សមុទ្រក៏ត្រជាក់ហេីយយេីងនឹងចងចាំជានិច្ចនៅក្នុងព្រឹត្តិការថ្ងៃនេះ ជាងនេះទៅទៀតបរិស្ថាន អនាម័យក្នុងខេត្តព្រះសីហនុកាន់តែធ្វេីឲ្យអ្នករត់ទាំងជាតិ និងអន្តរជាតិមានអារម្មណ៍ថាប្រែប្រួលច្រេីន ពិសេសផ្លូវថ្នល់គឺស្អាត ធ្វេីអោយកីឡាករដកដង្ហេីមបានស្រួល នឹងមានអារម្មណ៍ថាពួកគាត់ចង់មកគាំទ្រក្នុងព្រឹត្តិការណ៍នេះម្តងទៀត៕
អត្ថបទដោយ៖ cambodia-nation-media