«នេះគឺជាចក្ខុវិស័យរបស់យើង ដែលយើងនឹងខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងថាមពលខ្លាំងក្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការជំរុញឲ្យមានកម្មវិធីច្រើនសម្រាប់កម្មវិធីកីឡារបស់យើង ដើម្បីបំផុសចលនាជាតិផង និងជួយដល់សេដ្ឋកិច្ចជាតិរបស់យើងផង ព្រោះរាល់កម្មវិធីទាំងអស់នេះ បានជួយច្រើនណាស់ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យទេសចរណ៍ផ្ទាល់តែម្ដង»។ ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងដូច្នេះ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានចាត់ទុកព្រឹត្តិការណ៍ម់ារ៉ាតុននេះ ដើម្បីបង្ហាញទៅពិភពលោក ក៏ដូចជាមតិជាតិ និងអន្ដរជាតិថា ខេត្តព្រះសីហនុ នៅតែជាខេត្តសក្ដានុពល ខាងផ្នែកសេដ្ឋកិច្ច ខាងផ្នែកទេសចរណ៍ ខាងផ្នែកវិស័យផ្សេងៗ ដែលត្រូវនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ដែលជាខេត្តពហុបំណងនៃសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុជន និងកីឡាដដែល ក៏បានបញ្ជាក់ផងដែរថា គោលដៅបន្ទាប់ ក្រោយពីជោគជ័យក្នុងខួបលើកទី១០ ដែលបំបែកកំណត់ត្រាអ្នកចូលរួមច្រើនជាងឆ្នាំមុន ជាចក្ខុវិស័យ កម្ពុជាចង់ទាក់ទាញបរទេសឲ្យបានជាង ១ម៉ឺននាក់ក្នុងរយៈពេល ៥ឆ្នាំទៀត គឺធ្វើយ៉ាងម៉េចឲ្យជនបរទេសមកចូលរួម និងឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ គឺមានលក្ខណៈសមស្របដើម្បីទទួលស្វាគមន៍ពួកគាត់ ទាំងផ្ទះសំណាក់ សណ្ឋាគារ ទាំងការធ្វើដំណើរ មានទាំងព្រលានយន្ដហោះ និងផ្លូវល្បឿនលឿន ដែលអាចធ្វើដំណើរទៅ-មកយ៉ាងងាយស្រួល។
ឯកឧត្តម វ៉ាត់ ចំរើន បន្ដទៀតថា ដើម្បីជំរុញឲ្យព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងនៅកម្ពុជាកាន់តែទាក់ទាញ់ NOCC កំពុងចាប់ដៃជាមួយប្រទេសផ្សេងៗ ដូចជាកិច្ចសហការជាមួយព្រឹត្តិការណ៍តាលីម៉ារ៉ាតុន ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់នៅចិនជាដើម ដើម្បីទាក់ទាញអ្នករត់នៅតាលីម៉ារ៉ាតុនមករត់នៅកម្ពុជា ពិសេសចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុននៅខេត្តព្រះសីហនុ ដោយគ្មានការព្រួយបារម្ភ និងមានភាពកក់ក្ដៅ សម្រាប់ការរៀបចំក្រោយៗទៀត៕
[caption id="attachment_9136" align="aligncenter" width="1024"]

ឯកឧត្តម វ៉ាត់ ចំរើន ចូលរួមរត់ម៉ារ៉ាតុន នៅខេត្តព្រះសីហនុ by NOCC[/caption]