FA Cup៖Man City ជួប Nothingham វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ខ្សែប្រយុទ្ធ Omar Marmoush អបអរគ្រាប់បាល់ទាត់បញ្ចូលទី/by BBC[/caption]
ការស៊ុតបញ្ចូលទីដ៏រញ៉េរញ៉ៃនៅនាទីទី 21 របស់ខ្សែប្រយុទញធ Evanilson បានធ្វើឱ្យ Cherries នាំមុខនៅពាក់កណ្តាលម៉ោង ហើយបានធ្វើឱ្យគ្រូបង្វឹក Man City លោក Pep Guardiola ប្រឈមមុខនឹងលទ្ធភាពបញ្ចប់យុទ្ធនាការដោយដៃទទេជាលើកដំបូងចាប់តាំងពីឆ្នាំ 2016-17 ដែលជារដូវកាលដំបូងរបស់គាត់នៅក្នុងក្លឹបកំណាចមួយនេះ។
[caption id="attachment_9056" align="alignnone" width="976"]
ខ្សែការពារឆ្វេងរបស់ Man City-O,Rielly-/by BBC[/caption]
ប៉ុន្តែលោក Guardiola បានប្រើប្រាស់យុទ្ធសាស្រ្តថ្មីដោយបញ្ជូន Nico O'Reilly សម្រាប់ជំនួសដំណែងខ្សែការពារ Abdukodir Khusanov នៅនាទី៤៦ ហើយ៣នាទីក្រោយក្នុងតង់ទីពីរកីឡាករវ័យ 20 ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏ល្អដោយប្រតិបត្តិការក្នុងដំណែងការពារឆ្វេង - បានបង្កើតគ្រាប់បាល់តាមស្មើជាមួយនឹងការសម្រេចទីដ៏ល្អឥតខ្ចោះដោយខ្សែប្រយុទ្ធ Haaland នៅនាទី៤៩។
យ៉ាងណាឈានដល់នាទី៦៣ ខ្សែប្រយុទ្ធ Omar Marmoush បាននាំក្តីសង្ឃឹមថ្មីជូន Man City ដោយទទួលបាល់បានយ៉ាងល្អពីខ្សែការពារ Nico O'Reilly។ បញ្ចប់ការប្រកួត Bournemouth ហាលអាវ ខណៈ Man city បន្តដំណើរទៅជួបក្រុម Nottingham Forest ដែលជាក្រុមកំពុងឡើងខ្លាំងនារដូវកាលនេះក្នុងក្របខណ្ឌព្រីមៀរលីគ។ អត្ថបទដោយ៖ cambodia-nation-media