ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរួមគ្នារៀបចំការប្រកួតបាល់ទាត់មិត្តភាព ដើម្បីរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក..

 សង្គម
 ២៩ មីនា ២០២៥
 205
ពិធីនេះបានប្រព្រឹត្តឡើងក្រោមវត្តមានរបស់ ឯកឧត្តម វង្ស មេង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Bridgette L. Walker ភារធារីស្តីទី របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោកស្រីភារៈធារីស្តីទី បានថ្លែង​សុន្ទរកថា​ដោយសង្កត់ធ្ងន់លើភាពជាដៃគូយូរអង្វែង និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការជំរុញកិច្ចសហប្រតិបត្តិការទៅកាន់កម្រិតមួយខ្ពស់ថែមទៀត។  

អត្ថបទដោយ៖ cambodia-nation-media