📣នាវាឥណ្ឌាចំនួន២ចូលចតនៅកំពង់ផែសមុទ្រកម្ពុជានៅថ្ងៃ១៤ កុម្ភៈនេះ
នាវារបស់ឆ្មាំសមុទ្រឥណ្ឌា២គ្រឿងផ្ទុកនាវិកប្រមាណ៣៥០នាក់នឹងចូលចតនៅផែសមុទ្រក្រុងព្រះសីហនុកម្ពុជានាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៤ថ្ងៃដើម្បីរឹតចំណងមិត្តភាពភាពជាមួយទ័ពជើងទឹកកម្ពុជា
តាមកម្មវិធីនាវា INS SUJATA និង ICGS VEERA នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោងប្រមាណ៩ព្រឹក មុននឹងមេបញ្ជាការនាវាទាំងពីរចូលជូបជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាមលោកឧត្តមនាវីទោ ម៉ី ឌីណា និងអភិបាលខេត្តព្រះសីហនុលោក ម៉ាង ស៊ីណេត នៅរសៀលថ្ងៃដដែល។
ប្រតិភូឆ្មាំសមុទ្រឥណ្ឌា ក៏នឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញជាទីដែលនាវិកទាំង៣៥១នាក់ជួបជាមួយមេបញ្ជាការទ័ពជើងទឹកកម្ពុជា និងទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
ក្នុងដំណើរចូលចតនៅកំពង់ផែកម្ពុជាក៏មានការហ្វឹកហ្វឺនរួមគ្នាខ្នាតតូចនៅលើនាវា INS SUJATA លេខ P56 ជាមួយកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅមុនពេលនាវាចេញពីខេត្តព្រះសីហនុនៅថ្ងៃទី១៧ ខែកុម្ភៈផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media