អ្នកបោសសម្អាតមីន ២នាក់បានពលីដោយផ្ទុះមីន ក្នុងប្រតិបត្តិការបោស សម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាថ្ងៃ១៦មករានេះ
ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ផ្ញេីសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារនៃសពលោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន អ្នកបោសសម្អាតមីនពលីក្នុងប្រតិបត្តិការបោសសម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ៕
អត្ថបទដោយ៖ cambodia-nation-media