គណ:កម្មការទទួលបន្ទុកវិស័យ សុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានីខេត្ត

 សង្គម
 ១៦ មករា ២០២៥
 83
គណ:កម្មការទទួលបន្ទុកវិស័យ សុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានីខេត្ត លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨ ) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យលើពង្រាងកម្មវិធីនិងកាលបរិច្ឆេទចុះជួបក្រសួង  សុខាភិបាល មន្ទីរពេទ្យជាតិ សាលាពេទ្យនិងជួបក្រសួងការងារ បណ្តុះបណ្តាលវិជា្ជជីវ: ព្រមទាំងចុះស្វែងយល់នៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ។ កិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការទី៨នេះបានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នៅសាលប្រជុំរបស់គណ:កម្មការនៃវិមានរដ្ឋសភា។ គណៈកម្មការទី៨នៃរដ្ឋសភា គឺជាគណៈកម្មការទទួលការងារសង្គមដ៏ធំសម្រាប់តាមដាន ត្រួតពិនិត្យឱ្យបានច្បាស់លាស់នូវផលប្រយោជន៍ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋតាំងពីចាប់កំណើតរហូតដល់ស្លាប់ ។ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការគាំពារ សុខុមាលភាពប្រជាជនជាអត្ថិភាពក្រោមពាក្យស្លោក«មិនទុកឱ្យនរណាម្នាក់ មិនឱ្យទទួលបានសេវាថែទាំសុខភាពឡើយ»៕  

អត្ថបទដោយ៖ cambodia-nation-media