អគ្គនាយកអន្តោប្រវេសន៍ ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១៤នាក់ (ស្រី១នាក់) ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត

 សង្គម
 ១៥ មករា ២០២៥
 74
អគ្គនាយកអន្តោប្រវេសន៍ ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១៤នាក់ (ស្រី១នាក់) ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៤នាក់ (ស្រី១នាក់) ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ខេត្តកំពត។ ជនជាតិវៀតណាមខុសច្បាប់ ទាំងនេះ ក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៤នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ៣នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ៤នាក់ និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ៣នាក់៕

អត្ថបទដោយ៖ cambodia-nation-media