ការនាំចេញក្នុងរយៈពេល ១២ខែ នៃឆ្នាំ​២០២៤ កម្ពុជាបាននាំចេញអង្ករ ចំនួន ៦៥ម៉ឺន១៥២២ តោន គិតជាទឹកប្រាក់​បានជាង៤៩១លានដុល្លារ សហរដ្ឋអាមេរិក..

 សេដ្ឋកិច្ច
 ១១ មករា ២០២៥
 59
ការនាំចេញក្នុងរយៈពេល ១២ខែ នៃឆ្នាំ​២០២៤ កម្ពុជាបាននាំចេញអង្ករ ចំនួន ៦៥ម៉ឺន ១៥២២ តោន គិតជាទឹកប្រាក់​បានជាង៤៩១លានដុល្លារសហរដ្ឋអាមេរិក.. ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករ បានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោន និងបានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអជ្ញាធរមាន សមត្ថកិច្ច)​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨​ លានដុល្លារសហរដ្ឋអាមេរិក  ទៅកាន់ប្រទេសចិន ​រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៦៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេស បានបរិមាណ ចំនួន  ១២៧ ០៧៦ តោន​ គិតជាទឹកប្រាក់ចំនួន ៩២.៧០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ៣២ ប្រទេសផ្សេងទៀត មាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន  ៦៩.៥៤ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៦.១៥% ប្រភេទអង្ករស ធម្មតា​ ១៨.៧០% អង្ករចំហ៊ុយ ៣.១០% អង្ករសរីរាង្គចំនួន ១.៧៨%  និងអង្ករផ្សេងៗចំនួន ០.២៧% ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទដោយ៖ cambodia-nation-media