រកឃើញវត្តមានសត្វខ្ទីង មេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ
ក្រុមមន្រ្តីឧទ្យានុរ័ក្ស ប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ (ព្រៃឡង់) ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ បានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះ វិហារ ហើយក្នុងឆ្នាំ២០២៤កន្លងមក សត្វខ្ទីងទាំងនេះ វាបានចុះមកស៊ីស្មៅ រួុជាមួយហ្វូងគោ របស់អ្នកភូមិប្រមាណ ៣ ទៅ៤ដង ក្នុងរួចមកហើយ។
បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះ បានបញ្ជាក់ប្រាប់ថា តាមរយៈការកត់សម្គាល់ នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះ មានមេ និងកូន បានបង្ហាញវត្តមាន ក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រឡង់ ដែលក្នុងនោះ វាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ៕ អត្ថបទដោយ៖ cambodia-nation-media