សំលេងស្អកបណ្តាលមកពីអ្វី??

 សង្គម
 ០៥ មករា ២០២៥
 88
សំលេងស្អកបណ្តាលមកពីអ្វី??   សំលេងស្អក គឺជាការផ្លាស់ប្ដូរសំលេងខុសប្រក្រតី ដែលបណ្ដាលមកពីលក្ខខណ្ឌផ្សេងៗ។ សំលេងត្រូវបានផ្លាស់ប្ដូរទៅជាគ្អុល លឺខ្សាវៗ រឺ ត្បៀត (in pitch and volume, ranging from a deep, harsh voice to a weak, raspy) ។ សំលេងស្អក អាចបណ្ដាលមកពីកក្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំលេងស្រួចស្រាវ (inflammatory of vocal cords) ការបង្កមកពីការរលាកផ្លូវដង្ហើមខាងលើ (upper respiratory tract infection) និង មួយចំនួនតូចបណ្ដាលមកពីការប្រើប្រាស់សំលេងច្រើន។ សំលេងស្អក អាចបណ្តាលមកពីមូលហេតុផ្សេងៗទៀត ដូចជា៖ - ដុំពក ឬគីស នៅនឹងបំពង់សំលេង (benign vocal cord nodules, cysts or polyps) - ការច្រាលជាតិអាស៊ីតក្រពះ (gastroesophageal reflux GERD) - អាលែកហ្ស៊ី - ការហឺតចូលនូវសារជាតិគីមី - ការជក់បារី - ជំងឺពកក - ការគ្រោះថ្នាក់ចំបំពង់សំលេង - វិបត្តិប្រព័ន្ធប្រសាទ (Parkinson’s disease and Stroke) - ដុំមហារីកបំពង់សំលេង (cancer of larynx) “បើលោកអ្នកមានបញ្ហាទាក់ទងនឹងសំលេង សូមអញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក លោកអ្នកមានបញ្ហាដូចខាងលើគួរតែទៅរកមន្ទីរពេទ្យ ឬ Clinic ដែលមានជំនាញ់ត្រឹមត្រូវ និងមានបំពាក់នូវឧបករណ៍ទំនើប ។

អត្ថបទដោយ៖ cambodia-nation-media