ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស ដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធ័ អតីត ប្រធានាធិបតីអាមេរិច

 សង្គម
 ០៣ មករា ២០២៥
 124
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស ដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធ័ អតីត ប្រធានាធិបតីអាមេរិច.. នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ តាងនាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ បានដឹកនាំគណប្រតិភូ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងសរសេរសាររំលែកទុក្ខរបស់ ក្រសួង នៅស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ សម្រាប់ មរណៈភាព របស់  ឯកឧត្តម James Earl Carter អតីតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤៕

អត្ថបទដោយ៖ cambodia-nation-media