ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃ អ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃ អ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននិងមន្ត្រីជំនាញ របស់អគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ.៕
អត្ថបទដោយ៖ cambodia-nation-media