ឯ.ឧ ស សុខា សំណេះសំណាល ជាមួយក្រុមកីឡាការិនីបាល់ទះ ក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងនាម ជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ស សុខា បានជួបសំណេះ សំណាល ជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួម ការប្រកួតកីឡាបាល់ទះពានរង្វាន់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
វត្តមាន ឯ.ឧ ស សុខា គឺដើម្បីលើកទឹកចិត្ត ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី ទាំង ១៧រូប ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ចំនួន ២០០ដុល្លារផងដែរ៕ អត្ថបទដោយ៖ cambodia-nation-media