ការបម្រើប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៤ តំណាងរាស្រ្ត កម្កល់សុខទុក្ខពលរដ្ឋជាអាទិភាព
ក្នុងនាមជាតំណាងរាស្រ្ត នៅពេញមួយឆ្នាំ២០២៤កន្លងទៅនេះ ថ្នាក់ដឹកនាំក៏ដូចជាសមាជិកសមាជិការដ្ឋសភាទំាងអស់ បានបំពេញភារកិច្ចបម្រើប្រជា ពលរដ្ឋ ដោយបានចុះជាប់ជាមួយប្រជាពលរដ្ឋ សិក្សាឈ្វេងយល់ពីសុខទុក្ខនិងតម្រូវការប្រជាពលរដ្ឋនៅតាមមណ្ឌល រាជធានី ខេត្ត ទូទំាងប្រទេស។
តំណាងរាស្រ្តបានផ្សព្វផ្សាយច្បាប់ ក៏ដូចជាបានសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ជាមួយស្ថាប័ននីតិប្រតិបត្តិ ទំាងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សមាជិកសមាជិការដ្ឋសភាទំាងអស់ បើមិនមានការងារនៅក្នុងវិមានរដ្ឋសភា ដូចជាការប្រជុំពិភាក្សាអនុម័តច្បាប់ ឬត្រូវបំពេញបេសកកម្ម នៅក្រៅប្រទេសនោះទេ បានអញ្ជើញ ចុះតាមមណ្ឌល រាជធានី ខេត្ត នៅទូទំាងប្រទេស ដោយមិនគិតថ្ងៃសៅរ៍និងថ្ងៃអាទិត្យនោះឡើយ។
សរុបមក លទ្ធផលដែលរដ្ឋសភាសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំមកនេះ មានផ្លែផ្កាជាទីមោទន ក្នុងការធានាការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ រដ្ឋសភាបានរួមសហការជាមួយរាជរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធយ៉ាងជិតស្និទ្ធដើម្បីធានាថា ផលប្រយោជន៍របស់ពលរដ្ឋ ត្រូវបានការពារនិងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ជាពិសេសធានាការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្កម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទដោយ៖ cambodia-nation-media