បាត់ខ្លួនជនជាតិចិនម្នាក់ ខណៈជនជាតិចិនមួយក្រុម ជិះទូកទៅស្ទួចត្រី មកវិញលិចអូរប័ចម្លងទូក

 សង្គម
 ០១ មករា ២០២៥
 120
បាត់ខ្លួនជនជាតិចិនម្នាក់ ខណៈជនជាតិចិនមួយក្រុម ជិះទូកទៅស្ទួចត្រី មកវិញលិចអូរប័ចម្លងទូក   (ក្រុងព្រះសីហនុ)៖នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ជនជាតិចិនមួយក្រុម មានគ្នាសរុប១៧នាក់(ស្ត្រីខ្មែ ៤នាក់) បានជួលទូកឈើទៅស្ទួចត្រីនៅឆ្នេរហាវ៉ៃ ដោយសារនៅតំបន់ឆ្នេរនោះពុំមានផែចម្លង ដូច្នេះម្ចាស់ទូក មានមធ្យោបាយមួយទៀត សម្រាប់ចម្លងភ្ញៀវឡើងមកឆ្នេរវិញ ដោយបានប្រើរអូរប័ចម្លងចំនួន២ជើង៖ ជើងទី១ បានចម្លងមនុស្សប្រមាណពាក់កណ្តាលក្នុងចំណោមមនុស្សខាងលើ បានមកគោកដោយជោគជ័យ ស្រាប់តែជើងទី២ អូរប័ត្រូវបានក្រឡាប់លិច មនុស្សមួយចំនួនបានសង្គ្រោះ រួច​បញ្ជូនសង្គ្រោះនៅមន្ទីរពទ្យចិន ។ តាមការបញ្ជាក់ពីមិត្តភ័ក្របុរសជាជនជាតិចិនម្នាក់បានអះអាងថា មានបុរសជនជាតិចិនម្នាក់ បានបាត់ខ្លួនដោយសង្ស័យថា បាត់ខណៈពេលដែលអូរប័ក្រឡាប់ ហើយម្នាក់ៗស្រវា តោងយកតែអាយុរៀងខ្លួន ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ លោក សមុទ្រ សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំបញ្ជារផ្ទាល់លើកងកំលាំង ក្នុងនោះមានការចូលរួមពីអូរប័ល្បឿនលឿន G.T.V.C របស់អ្នកឧកញ៉ាទៀ វិចិត្រ ២គ្រឿង កំលាំងអន្តរាគមន៍៧១១ នគបាលខេត្ត និង អាវុធហត្ថខេត្តចូលរួមផងដែរ ក្នុងការជួយរុករកបុរស ដែលបានបាត់ខ្លួន ។ ប៉ុន្តែយ៉ាងណាមិញ មកទល់ថ្ងៃនេះ អាជ្ញាធរនិងសមត្ថកិច្ចនៅតែបន្តរុករកមនុស្សដែលបានបាត់ខ្លួននោះ ហើយក៏ពុំទាន់ប្រទះឃើញតម្រុយអ្វីនៅឡើយនោះទេ ៕

អត្ថបទដោយ៖ cambodia-nation-media