ជនជាតិថៃម្នាក់ត្រូវខ្មាំងកាំភ្លើងជិះម៉ូតូចុះបាញ់ស្លាប់យ៉ាងសាហាវទាំងកណ្តាលយប់នៅក្រុងប៉ោយប៉ែត
តាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា ខណៈដែលឮសម្លេងផ្ទុះជាប់គ្នាដូចគេដុតផាវតែមិនមែនបែបជាករណីផ្ទុះអាវុធពីអ្នកជិះម៉ូតូ១គ្រឿងម៉ាក ស៊ូមមើអ៊ិច ជិះគ្នាបីនាក់ដោយពីរនាក់ជាអ្នកជិះពីក្រោយអ្នកបើកបានចុះហើយបាញ់ប្រហារយ៉ាងសាហាវជាច្រើនគ្រាប់ទៅលើអ្នកដែលកំពុងជិះម៉ូតូម្ខាងទៀតបណ្តាលឱ្យត្រូវតែម្នាក់ដេកស្តូកស្តឹងទៅលើផ្លួវក្នុងថ្លុកឈាមដោយឡែកម្នាក់ទៀតរត់គេចស្រែកអោយគេជួយជាភាសាថៃ។
ក្រោយការបាញ់ប្រហារហើយខ្មាំងកាំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះក្រោយកើតហេតុត្រូវបានអ្នកដែលរត់គេចខ្លួនបាននាំជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យហើយក៏ស្លាប់នៅមន្ទីរពេទ្យ។
តាមប្រភពពីកន្លែងកើតហេតុនិយាយថា ករណីខាងលើជាករណីជនជាតិថៃនឹងជនជាតិថៃ ព្រោះពេលជនម្នាក់រត់គេចពីការបាញ់ប្រហារបានស្រែកឱ្យគេជួយជាភាសាថៃ។
ភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយហ៊ុំព័ទ្ធទីតាំងទៅតាមជំនាញ៕
អត្ថបទដោយ៖ cambodia-nation-media