ប្រមុខការទូតកម្ពុជា ចូលរួម បិទវគ្គហ្វឹកហ្វឺន ភាពជាដៃគូត្រីភាគី របស់អង្គការសហប្រជាជាតិ

 សង្គម
 4 ថ្ងៃមុន
 95
ប្រមុខការទូតកម្ពុជា ចូលរួម បិទវគ្គហ្វឹកហ្វឺន ភាពជាដៃគូត្រីភាគី របស់អង្គការសហប្រជាជាតិ ពិធីខាងលើនេះ បានធ្វើឡើង នៅសាលាហ្វឹកហ្វឺន កម្លាំងរក្សាសន្តិភាពព ហុជាតិ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ប្រទេសជប៉ុន កូរ៉េ និងអូស្រ្ដាលី ព្រមទាំង អង្គការ សហប្រជាជាតិ​ ដែលបាន​សហការ រៀបចំវគ្គហ្វឹកហ្វឺនខាងលើ ដោយមានការចូលរួមពីសិក្ខាកាមជាតិ និងអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វាជាកិត្តិយសសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះ​រៀបចំវគ្គហ្វឹកហ្វឺននេះ ដែលជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់​ចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងកម្ពុជាលើវិស័យ​រក្សាសន្តិភាពជាង២០ឆ្នាំកន្លងមក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ បានបន្ថែមថា វគ្គហ្វឹកហ្វឺននេះ ក៏នឹងរួមចំណែកបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ សិក្ខាកាម ថែមទៀត ក្នុងប្រតិបត្តិការរក្សាសន្តិភាព ទៅអនាគត៕

អត្ថបទដោយ៖ cambodia-nation-media